Filtrer par genre

SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

5313 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤
0:00 / 0:00
1x
  • 5313 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ចាប់ខ្លួនកីឡាករ A-League បីនាក់ ពាក់ព័ន្ធនឹងបទចោទប្រកាន់អំពើពុករលួយកាតលឿង។ ** ផែនការរបស់គណបក្សប្រឆាំង ក្នុងការបន្ធូរបន្ថយវិបត្តិលំនៅដ្ឋាន ដោយអំពាវនាវឱ្យកាត់បន្ថយអន្តោប្រវេសន៍អចិន្ត្រៃយ៍។ ** អូស្ត្រាលីដាក់ទណ្ឌកម្មលើអង្គភាពដែលមានទំនាក់ទំនងនឹងការនាំចេញអាវុធរបស់កូរ៉េខាងជើងទៅកាន់រុស្ស៊ី។

    Fri, 17 May 2024 - 13min
  • 5312 - កម្ពុជា​ប្រកាសជាថ្មីថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺ​ដើម្បី​ឯករាជ្យភាព​ខាង​នយោបាយដឹកជញ្ជូន

    ជាថ្មីម្តងទៀត កម្ពុជា តាមរយៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំប្រទេសកម្ពុជា បានប្រកាសថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការបង្កើតឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។

    Fri, 17 May 2024 - 05min
  • 5311 - ម្ចាស់អាជីវកម្មខ្នាតតូចខកចិត្តចំពោះកញ្ចប់ថវិកាសហព័ន្ធឆ្នាំ២០២៤

    ម្ចាស់អាជីវកម្មខ្នាតតូចនិយាយថា ពួកគេមានការខកចិត្តជាមួយនឹងអ្វីដែលមាននៅក្នុងកញ្ចប់ថវិកាសហព័ន្ធ ដែលបានប្រកាសកាលពីយប់ថ្ងៃអង្គារកន្លងទៅនេះ។ តើពួកគេទទួលបាននូវជំនួយអ្វីខ្លះ នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២៤នេះ?

    Thu, 16 May 2024 - 08min
  • 5310 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤

    ** នៅមុនការឆ្លើយតបកញ្ចប់ថវិកា មន្ត្រីហិរញ្ញិកបក្សប្រឆាំងព្រមានថា ក្តីសុបិនរបស់ប្រជាជនអូស្ត្រាលីកំពុងប្រឈមនឹងហានិភ័យ។ ** បក្សសម្ព័ន្ធថា ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការអត្ថាធិប្បាយរបស់សមាជិកព្រឹទ្ធសភាបក្សលេប័រ ជុំវិញសង្គ្រាមនៅហ្គាហ្សា គឺជាការធ្វើតេស្ត ភាពជាមេដឹកនាំរបស់លោក Albanese ។ ** ក្មេងស្រីអាយុ ១២ឆ្នាំ ត្រូវបានរាជអាជ្ញាដកបទចោទប្រកាន់ពីបទឃាតកម្មសម្លាប់ស្ត្រីម្នាក់នៅភាគខាងលិចក្រុងម៉ែលប៊ន។

    Thu, 16 May 2024 - 04min
  • 5309 - លោកហេរញ្ញិក Jim Chalmers ប្រគល់កញ្ចប់ថវិកាសហព័ន្ធឆ្នាំ 2024

    លោកហេរញ្ញិក Jim Chalmers បានបង្ហាញកញ្ចប់ថវិកាសហព័ន្ធរបស់លោកសម្រាប់ឆ្នាំហិរញ្ញវត្ថុបន្ទាប់ ហើយបានប្រកាសពីអតិរេកថវិកាជាលើកទីពីរជាប់ៗគ្នា។

    Wed, 15 May 2024 - 09min
Afficher plus d'épisodes