Nach Genre filtern

SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

5319 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤
0:00 / 0:00
1x
  • 5319 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ជនជាតិអូស្ត្រាលី ៨នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍វឹកវរ កណ្តាលអាកាស របស់ជើងហោះហើររបស់ក្រុមហ៊ុន Singapore Airlines។ **អតីតអ្នកជាប់ឃុំអន្តោប្រវេសន៍ដែលត្រូវបានដោះលែង រងការចោទប្រកាន់សាជាថ្មីពីបទមនុស្សឃាត។ ** រកឃើញជំងឺផ្ដាសាយបក្សីនៅកសិដ្ឋានស៊ុតក្នុងរដ្ឋវិចថូរៀ។

    Wed, 22 May 2024 - 13min
  • 5318 - កម្ពុជាបញ្ជាក់ជំហរជាថ្មីចំពោះបញ្ហាតៃវ៉ាន់ គឺការប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ

    ជាថ្មីម្តងទៀត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ និងអង់គ្លេស ពាក់ព័ន្ធការវិវឌ្ឍថ្មីៗ នៅតៃវ៉ាន់។ នោះគឺកម្ពុជា ប្រកាសជំហរ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលចិនកុម្មុនីស្ត ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។

    Wed, 22 May 2024 - 04min
  • 5317 - ការប្រារព្ធពិធីបុណ្យវិសាខបូជាអន្តរជាតិនៅទីក្រុងមែលប៊ន

    កាលពីថ្ងៃសៅរ៍ ទី ១១ ខែមេសា ឆ្នាំ២០២៤ ពុទ្ធបរិស័ទចម្រុះជាតិសាសរាប់ពាន់នាក់បានជួបជុំគ្នានៅកណ្តាលទីក្រុងមែលប៊ន ដើម្បីប្រារព្ធពិធីបុណ្យវិសាខបូជា ដែលជាពិធីដ៏ធំមួយក្នុងព្រះពុទ្ធសាសនា ក្នុងគោលបំណងរលឹកដល់ថ្ងៃព្រះពុទ្ធប្រសូត ត្រាស់ដឹង និងបរិនិញ្វន។ សូមស្តាប់បទសម្ភាសន៍ជាមួយប្រជាពលរដ្ឋខ្មែរអូស្រ្តាលីដែលបានចូលរួមក្នុងពិធីបុណ្យវិសាខបូជាដែលបានរៀបចំជាលក្ខណៈអន្តរជាតិក្នុងទីក្រុងមែលប៊ន។

    Tue, 21 May 2024 - 11min
  • 5316 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការកាន់ទុក្ខរយៈពេលប្រាំថ្ងៃ ត្រូវបានប្រកាសនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីមរណភាពរបស់លោកប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេស។ ** សេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ត្រូវបានសាទរថាជាជ័យជំនះរបស់ លោក Julian Assange។ ** ក្រុមហ៊ុន Telstra ប្រកាសថានឹងកាត់បន្ថយការងាររហូតដល់ 2,800ការងារ នៅចុងឆ្នាំនេះ។

    Tue, 21 May 2024 - 04min
  • 5315 - What were the Australian Wars and why is history not acknowledged? - តើសង្រ្គាមអូស្ត្រាលីជាអ្វី? ហេតុអ្វីបានជាប្រវត្តិសាស្ត្រមិនទទួលស្គាល់?

    The Frontier Wars is a term often used to describe the more than 100 years of violent conflicts between colonial settlers and the Indigenous peoples that occurred during the British settlement of Australia. Even though Australia honours its involvement in wars fought overseas, it is yet to acknowledge the struggle that made it the country it is today. - សង្គ្រាមព្រំដែន គឺជាពាក្យដែលប្រើជាញឹកញាប់ដើម្បីពិពណ៌នាអំពីជម្លោះហិង្សាជាង100 ឆ្នាំ រវាងអ្នកតាំងទីលំនៅអាណានិគម និងជនជាតិដើមភាគតិច ដែលបានកើតឡើងក្នុងអំឡុងពេលនៃការតាំងទីលំនៅរបស់អង់គ្លេសនៅក្នុងប្រទេសអូស្ត្រាលី។ ទោះបីអូស្ត្រាលីជាប្រទេសដែលផ្តល់កិត្តិយសដល់ការចូលរួមរបស់ខ្លួនក្នុងសង្គ្រាមដែលបានប្រយុទ្ធនៅក្រៅប្រទេសក៏ដោយ ក៏គេនៅមិនទាន់ទទួលស្គាល់ការតស៊ូយ៉ាងខ្លាំងស្វិតស្វាញ ដែលបានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសសព្វថ្ងៃនេះឡើយ។

    Tue, 21 May 2024 - 13min
Weitere Folgen anzeigen