Filtra per genere

SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

SBS

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

5290 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ១ ខែឧសភា ឆ្នាំ២០២៤
0:00 / 0:00
1x
  • 5290 - នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ ថ្ងៃពុធ ទី ១ ខែឧសភា ឆ្នាំ២០២៤

    **រដ្ឋាភិបាលសហព័ន្ធនឹងបោះទុនរាប់រយលានដុល្លារ ចូលទៅក្នុងកម្មវិធីគេចចេញពីអំពើហឹង្សាក្នុងគ្រួសារ។ ** លោកហេរញ្ញិក Jim Chalmers និយាយថា អូស្ត្រាលីនៅតែមានទំនាក់ទំនងល្អជាមួយប្រទេសឥណ្ឌា ទោះបីជាមានការបណ្តេញសំបុកចារកម្មឥណ្ឌាចេញពីប្រទេសក៏ដោយ។ ** Qantas ស៊ើបអង្កេតលើកម្មវិធីAppរបស់ខ្លួន ខណៈដែលអតិថិជនរាយការណ៍ថា មានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកដទៃ។

    Wed, 01 May 2024 - 10min
  • 5289 - ត្រៀមលក្ខណៈក្នុងការប្រឡង IELTS ដើម្បីបំពេញតាមលក្ខខណ្ឌផ្លាស់ប្តូរថ្មីរបស់អូស្រ្តាលី

    រដ្ឋាភិបាលអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរចំពោះតម្រូវការភាសាអង់គ្លេសសម្រាប់ទិដ្ឋាការនិស្សិត និងទិដ្ឋាការនិស្សិតដែលបញ្ចប់ការសិក្សាបណ្តោះអាសន្ន។ ឥលូវនេះ ដើម្បីទទួលបានទិដ្ឋាការនិស្សិតលេខ ៥០០ និស្សិតគ្រប់រូបត្រូវមានពិន្ទុ IELTS សរុប ៦.០ ហើយទិដ្ឋាការលេខ ៤៨៥ ត្រូវមានពិន្ទុ IELTS សរុប ៦.៥ ។ ការផ្លាស់ប្តូរនេះទាមទារឲ្យនិស្សិតអន្តរជាតិទាំងអស់ ត្រូវតែត្រៀមលក្ខណៈឲ្យបានល្អក្នុងការប្រឡង ទើបអាចទទួលបានពិន្ទុគ្រប់តាមតម្រូវការរបស់រដ្ឋាភិបាល។ សូមស្តាប់បទសម្ភាសជាមួយនិស្សិតខ្មែរពីររូបដែលកំពុងបន្តការសិក្សានៅប្រទេសអូស្រ្តាលី។

    Wed, 01 May 2024 - 11min
  • 5288 - អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលការលើកឡើងរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់ នៅខេត្តកំពង់ស្ពឺ

    អ្នកនាំពាក្យក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត បានប្រកាសច្រានចោលចំពោះអ្វី ដែលលោកហៅថា ជាការប្រឌិត និងបំភ្លៃរបស់លោក សម រង្ស៉ី ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់ នៅក្នុងយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

    Wed, 01 May 2024 - 07min
  • 5287 - អ្នកសិក្សាស្រាវជ្រាវកម្ពុជា ព្រមានវៀតណាម កុំផ្លុំផ្សែងដាក់កម្ពុជា

    លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានព្រមានវៀតណាម កុំឱ្យផ្លុំផ្សែងដាក់កម្ពុជា ព្រោះកម្ពុជា ក៏អាចតបតទៅវិញ យ៉ាងហោចណាស់ចំនួន ៥ចំណុចផងដែរ។

    Wed, 01 May 2024 - 05min
  • 5286 - នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤

    ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** របាយការណ៍ឃាតកម្មចុងក្រោយបង្អស់បង្ហាញថា ចំនួនស្ត្រីដែលត្រូវបានសម្លាប់ដោយដៃគូរួមមេត្រីនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងយ៉ាងខ្លាំង។ ** បក្សលេប័រកំពុងប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីអ្នកជាប់ឃុំឃាំងអន្តោប្រវេសន៍ដែលត្រូវបានដោះលែងម្នាក់ ស្ថិតក្នុងចំណោមមនុស្សបីនាក់ដែលត្រូវបានចាប់ខ្លួនពីបទ ប្លន់ប្តីប្រពន្ធវ័យចំណាស់នៅ WA។ ** អូស្ត្រាលីបាត់បង់ចំណាត់ថ្នាក់សាកលវិទ្យាល័យកំពូលរបស់ខ្លួន ខណៈដែលនិស្សិតអន្តរជាតិ ពិចារណាលើថ្លៃចំណាយនៃការរស់នៅ។

    Tue, 30 Apr 2024 - 04min
Mostra altri episodi